
បណ្ណកម្មសិទ្ធិ ចំនួន ២ ២៣២ ត្រូវបានចែកជូនប្រជាពលរដ្ឋ ចំនួន០២ភូមិ ក្នុងឃុំសឿ និងឃុំចំណោម ស្រុកមង្គលបូរី
មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ និងរដ្ឋបាលស្រុកមង្គលបូរី បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ០២ភូមិ ស្មើនឹង ២២៣២បណ្ណ ក្នុងនោះមានភូមិសាយសាម៉ន ឃុំចំណោម និងភូមិអូរជួបថ្មី ឃុំសឿ ស្រុកមង្គលបូរី ស្ថិតនៅវត្តចំណោម ។











