
បាញ់ថ្នាំសម្លាប់មូសបានថ្ងៃនេះ តែបើនៅមានជម្រកមូសខ្លា មូសនឹងកើតឡើងវិញ ត្រូវសម្អាតប្រភពទឹកដក់ ដើម្បីទប់ស្កាត់ជំងឺគ្រុនឈាម
បាត់ដំបង ៖ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង លោកឱសថបណ្ឌិត វឿង ប៊ុនរ៉េត បានបញ្ជាក់ថា បាញ់ថ្នាំសម្លាប់មូសបានថ្ងៃនេះ តែបើនៅមានជម្រកមូសខ្លា មូសនឹងកើតឡើងវិញ សំខាន់ ត្រូវសម្អាតប្រភពដក់ទឹក កុំឱ្យមូសជំនាន់ថ្មីបន្តកើតឡើងទៀត ដើម្បីទប់ស្កាត់ការឆ្លងជំងឺគ្រុនឈាម ។











