
មន្ទីរសុខាភិបាលខេត្ត បានត្រៀមមន្ត្រីសង្គ្រោះសុខភាពបឋម និងសង្គ្រោះបន្ទាន់ ដើម្បីធានាសុវត្ថិភាព ក្នុងដំណើរការប្រឡងបាក់ឌុប នៅខេត្តបាត់ដំបង
បាត់ដំបង ៖ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង បានចាត់តាំង និងត្រៀមក្រុមមន្ត្រីសុខាភិបាល សម្ភារៈសង្គ្រោះបឋម មធ្យោបាយ និងរថយន្តគិលានសង្គ្រោះ ដើម្បីប្រចាំការ និងត្រៀមឆ្លើយតបបញ្ហាសុខភាព ក្នុងឱកាសប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅតាមមណ្ឌលប្រឡងក្នុងខេត្តបាត់ដំបង ។











