
ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង កោតសរសើរដល់មន្ត្រីសុខាភិបាល ដែលបានឆ្លើយតបចំពោះបញ្ហាសុខភាពជូនបេក្ខជន ធ្វើឱ្យដំណើរការប្រឡងដោយរលូន និងជោគជ័យ
បាត់ដំបង ៖ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង លោកឱសថបណ្ឌិត វឿង ប៊ុនរ៉េត បានធ្វើការថ្លែងអំណរគុណ និងកោតសរសើរ ចំពោះក្រុមមន្ត្រីសុខាភិបាល និងក្រុមគ្រូពេទ្យ ដែលបានប្រចាំការនៅតាមមណ្ឌលប្រឡងទាំងអស់ ដែលបានរួមចំណែកឱ្យដំណើរការនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ។











