
មន្ត្រីជំនាញសុខាភិបាល ចុះត្រួតពិនិត្យអាបែត និងដង្កូវទឹកតាមខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីធានាប្រសិទ្ធភាពការបង្ការជំងឺគ្រុនឈាម
បាត់ដំបង ៖ ដើម្បីធានាបាននូវប្រសិទ្ធភាពការបង្ការជំងឺគ្រុនឈាមនោះ មន្ត្រីជំនាញសុខាភិបាលតែងតែបានចុះត្រួតពិនិត្យអាបែត និងដង្កូវទឹកតាមខ្នងផ្ទះ ជាពិសេសការអប់រំសុខភាពដល់ប្រជាពលរដ្ឋ នៅតាមក្រុង ស្រុក នៃខេត្តបាត់ដំបង បានយល់អំពីវិធីលុបបំបាត់ប្រភពទឹកដក់ ដែលជាជម្រកមូសពងកូន និងវិធីការពារ ដើម្បីកុំឱ្យឆ្លងជំងឺគ្រុនឈាម ។











