
វេទិកាសាធារណៈថ្នាក់ជាតិ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នៅមូលដ្ឋានស្រុកអូររាំង ខេត្តមណ្ឌលគិរី
វេទិកានេះរៀបចំឡេីងក្នុងគោលបំណង ឲ្យប្រជាពលរដ្ឋ លេីកឡេីងនូវ កង្វល់ សំណេីសំណូមពរ បញ្ហាប្រឈមនានា ដេីម្បីរកដំណោះស្រាយ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានអោយទាន់ពេលវេលា និងមានប្រសិទ្ធភាព ស្របតាមកម្មវិធីគោលនយោបាយ យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្នុងការតាមដាន ត្រួតពិនិត្យការអនុវត្តរបស់មន្ត្រីថ្នាក់ក្រោមជាតិ ស្វែងយល់ពីការលំបាក បញ្ហាប្រឈម តម្រូវការ និងសំណូមពរនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីរួមគ្នាសិក្សា ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងរាយការណ៍ជូនរាជរដ្ឋាភិបាល ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍មូលដ្ឋានឲ្យបានសមស្របតាមតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ។











