
ខេត្តកណ្ដាលប្រារព្ធពិធី “រុក្ខទិវា” ៩ កក្កដា ឆ្នាំ ២០២៦ នៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល
ការដាំដើមឈើនេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញជាក់ស្តែងនូវការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតជានាយករដ្ឋមន្ត្រី បច្ចុប្បន្នជា ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា តែងតែបានជម្រុញ ការអភិវឌ្ឍន៍តំបន់បៃតងនៅតាម បណ្តាក្រុង/ស្រុកនីមួយៗ និងលើកទឹកចិត្តឱ្យមានយុទ្ធនាការដាំដើមឈើក្រោមពាក្យស្លោក “ដាំដើមឈើផ្តើម ចេញពីអ្នក” ឬ “ទេសចរម្នាក់ ដើមឈើមួយដើម” ” ONE TOURIST ONE TREE "។








