
បង្កង និងបង្គា របស់កសិដ្ឋានពិសិទ្ធប្រាកបហ្វាម មានការគាំទ្រពីអតិថិជន ក្នុងខេត្តបាត់ដំបង ក៏ដូចជាមានការគាំទ្រពីអតិថិជនពីបណ្តាខេត្តនានា នៃប្រទេសកម្ពុជាយើង
បាត់ដំបងៈ បង្កង និងបង្គា របស់កសិដ្ឋានពិសិទ្ធប្រាកបហ្វាម ដែលមានទីតាំងស្ថិតនៅឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង មានការគាំទ្រពីអតិថិជនក្នុងខេត្តបាត់ដំបង ក៏ដូចជាមានការគាំទ្រពីអតិថិជនពីបណ្តាខេត្តនានា ក្នុងប្រទេសកម្ពុជាយើង នេះបង្ហាញឱ្យឃើញពីការលើកកម្ពស់ផលិតផល និងកសិផល ដែលផលិត ដោយកូនខ្មែរ ឆ្លើយតបទៅនឹង ភូមិមួយផលិតផលមួយ។











