
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងស្ទឹងត្រែង ធ្វើវេទិកាសាធារណៈជាមួយពលរដ្ឋ ដើម្បីពង្រឹងការដោះស្រាយបញ្ហានៅមូលដ្ឋានឱ្យស្របនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល
(ក្រុងស្ទឹងត្រែង)៖ ឯកឧត្តម ប៉ាវ ហេងដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង បានដឹកនាំក្រុមការងាររៀបចំវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋ ដើម្បីពង្រឹងការផ្តល់ សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ និងពង្រឹងការដោះស្រាយបញ្ហាផ្សេងទៀតនៅមូលដ្ឋាន ធ្វើយ៉ាងណាឱ្យស្របនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។











