
លោកជំទាវ សុខា គងពិសី គីម រិទ្ធី នាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនស្ត្រីរងគ្រោះដោយសារដំរីព្រៃជាន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ
លោកជំទាវ សុខា គងពិសី គីម រិទ្ធី ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះវិហារ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាចំនួន ៤លានរៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់លោកស្រី ធិន ជិត ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ក្រោយរងរបួសធ្ងន់ធ្ងរក្នុងហេតុការណ៍ដំរីព្រៃជាន់។











