
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានការកាត់បន្ថយឬបង្រួមក្រសួងស្ថាប័ននោះទេ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ថ្លែងក្នុងពិធីចែកវិញ្ញាបនបត្រម្ចាស់ស្គាល់អចលនវត្ថុជូនប្រជាពលរដ្ឋនៅស្រុកខ្សាច់កណ្តាលខេត្តកណ្តាល នាព្រឹកថ្ងៃទី២៩ខែកក្តដាឆ្នាំ២០២៦ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ថ្លែងក្នុងពិធីចែកវិញ្ញាបនបត្រម្ចាស់ស្គាល់អចលនវត្ថុជូនប្រជាពលរដ្ឋនៅស្រុកខ្សាច់កណ្តាលខេត្តកណ្តាល នាព្រឹកថ្ងៃទី២៩ខែកក្តដាឆ្នាំ២០២៦ ។













បាត់ដំបងៈ បង្កង និងបង្គា របស់កសិដ្ឋានពិសិទ្ធប្រាកបហ្វាម ដែលមានទីតាំងស្ថិតនៅឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង មានការគាំទ្រពីអតិថិជនក្នុងខេត្តបាត់ដំបង ក៏ដូចជាមានការគាំទ្រពីអតិថិជនពីបណ្តាខេត្តនានា ក្នុងប្រទេសកម្ពុជាយើង នេះបង្ហាញឱ្យឃើញពីការលើកកម្ពស់ផលិតផល និងកសិផល ដែលផលិត ដោយកូនខ្មែរ ឆ្លើយតបទៅនឹង ភូមិមួយផលិតផលមួយ។


បាត់ដំបង៖នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានអញ្ជើញទស្សនកិច្ចស្វែងយល់ពីសក្ដានុពល និងឱកាសវិនិយោគនៅក្នុងខេត្តបាត់ដំបង។ដំណើរទស្សនកិច្ចនេះមានការអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង,ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍,ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម, ឯកឧត្តម អ៊ុយ រីប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំងមានការចូលរួមពីប្រធានមន្ទីរ អង្គភាពមួយចំនួនទៀត។


បាត់ដំបង៖នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីដាំកូនឈើក្នុងយុទ្ធនាការផ្ទះមួយខ្នងដើមឈើមួយដើមក្នុងក្រុងបាត់ដំបង។


ភាពរស់រវើក និងស្នាមញញឹមដែលគ្មានកង្វល់របស់កុមារតូចៗ នៅពេលចេញពីសាលារៀន គឺជាទិដ្ឋភាពដ៏មានន័យដែលរំលឹកយើងគ្រប់គ្នាឱ្យនឹកទៅដល់អតីតកាល។ នេះជាទិដ្ឋភាពនៅមុខសាលាបឋមសិក្សា ២ធ្នូ ក្នុងក្រុងបាត់ដំបង។
