អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការបន្សាបព័ត៌មានក្លែងក្លាយទាន់ពេលវេលាក្នុងសង្គមឌីជីថល គឺការចែករំលែកព័ត៌មានពិត និងប្រកបដោយការទទួលខុសត្រូវ
ខេត្តកំពង់ឆ្នាំង៖ ក្រសួងព័ត៌មានបានបន្តបេសកកម្មយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នៅវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន សាមគ្គីមានជ័យ ដោយផ្តោតលើការបន្សាបព័ត៌មានក្លែងក្លាយទាន់ពេលវេលា។ នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារយុទ្ធនាការដឹកនាំដោយ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាននៃក្រុមការងាររៀបចំយុទ្ធនាការក្រសួងព័ត៌មាន បានបន្តចុះអប់រំ និងផ្សព្វផ្សាយផ្ទាល់ដល់សិស្សានុសិស្សអំពីសារៈសំខាន់នៃការបន្សាបព័ត៌មានក្លែងក្លាយទាន់ពេលវេលា តាមរយៈការផ្សាយ និងចែករំលែកព័ត៌មានពិត មានប្រភពច្បាស់លាស់ដែលជាកាតាលីករដ៏ចាំបាច់មួយក្នុងការរួមចំណែកលុបបំបាត់ការផ្សាយបែបបំពុល និងព័ត៌មានក្លែងក្លាយ ព្រមទាំងចូលរួមលើកកម្ពស់សន្តិសុខព័ត៌មាន និងសុវត្ថិភាពសង្គមឌីជីថល។
Kampong cham provincial dept. of information Read More