
ឪពុក ម្តាយ និងអាណាព្យាបាលបង្ហាញនូវក្តីស្រឡាញ់ចំពោះកូនៗ និងញាំអាហារថ្ងៃត្រង់ជុំគ្នា បន្ទាប់ពីកូនបានចេញពីប្រឡង
បាត់ដំបង ៖ នៅថ្ងៃទី២ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ បន្ទាប់ពីបានបញ្ចប់នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិពេលព្រឹករួចមក សង្កេតឃើញមានវត្តមាន ឪពុក ម្តាយ និងអាណាព្យាបាលរបស់បេក្ខជន បានមកលើកទឹកចិត្ត និងអង្គុយញាំបាយថ្ងៃត្រង់ជាមួយកូនៗរបស់ខ្លួន បន្ទាប់ពីកូនបានចេញពីប្រឡងរួច ។










