
ក្រុមប្រឹក្សាធម្មនុញ្ញធ្វើសិក្ខាសាលាផ្សព្វផ្សាយអំពី“សមិទ្ធផល ធម្មនុញ្ញសម្រេចបានក្នុងរយៈពេល៣០ឆ្នាំ” នៅខេត្តរតនគិរី
សិក្ខសាលានេះត្រូវបានរៀបចំធ្វើឡើងនៅសាលមហោស្រពរតន:ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងមានការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តមណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ឌុច ចាន់តូ អភិបាលខេត្តស្តីទី ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ប្រធានសាលាដំបូងខេត្ត និងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត មេបញ្ជាការ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ប្រធានមន្ទីរ អង្គ ភាពជុំវិញខេត្ត នាយកទីចាត់ការ ប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក គណៈអភិបាលក្រុង ស្រុក នាយករដ្ឋបាលក្រុង ស្រុក មេឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ សរុបចំនួនប្រមាណ ២៣៦នាក់។











