
ឯកឧត្តម សុខ លូ អញ្ជើញចុះពិនិត្យទីតាំង រោងចក្រកិនស្រូវ កែច្នៃអង្ករ ឡាយសែ និងក្រុមហ៊ុនកែច្នៃអាហារ មិសុតា ហ៊្វូដ
បាត់ដំបង៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យទីតាំង រោងចក្រកិនស្រូវ កែច្នៃអង្ករ ឡាយសែ របស់ក្រុមហ៊ុន ស៊ីធីរ៉ាយស៍ អ៊ីមផត អ៊ិចផត ខូអិលធីឌី (City Rice Import Export Co., Ltd.) ស្ថិតក្នុងស្រុកថ្មគោល និងបន្តពិនិត្យទីតាំងក្រុមហ៊ុន មិសុតា ហ៊្វូដ អ៊ីមផត អ៊ិចផត ឯ.ក (Misota Food Import Export Co., Ltd.) ស្ថិតក្នុងក្រុងបាត់ដំបង ដើម្បីពិនិត្យ និងសិក្សាអំពីខ្សែសង្វាក់ផលិតកម្ម ការទិញវត្ថុធាតុដើម ការកែច្នៃ វេចខ្ចប់ ការចែកចាយផលិតផល ព្រមទាំងស្វែងយល់ពីសមត្ថភាពផលិតកម្ម និងបច្ចេកទេសដែលក្រុមហ៊ុនកំពុងអនុវត្ត ដើម្បីស្វែងរកលទ្ធភាពជំរុញ និងការពង្រីកផលិតកម្ម ការកែច្នៃផលិតផលកសិកម្មក្នុងខេត្តបាត់ដំបង។










