
មន្ទីរព័ត៌មានខេត្តបាត់ដំបង ចុះផ្សព្វផ្សាយការងារព័ត៌មាន និងសាធារណៈមតិ ដល់មន្ត្រីមូលដ្ឋានស្រុកសំពៅលូន និងស្រុកបវេល
បាត់ដំបង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២៦ លោក សុវណ្ណ វិទិត្យា ប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបង បានចុះណែនាំ និងពង្រឹងសមត្ថភាពការងារព័ត៌មាន និងសាធារណៈមតិ ដល់មន្ត្រីមូលដ្ឋានក្នុងស្រុកសំពៅលូន និងស្រុកបវេល ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់ព័ត៌មានពិត និងទប់ស្កាត់ការរីករាលដាលនៃព័ត៌មានក្លែងក្លាយ។









