
យុវជន និងប្រជាពលរដ្ឋជាង ៦០០នាក់ ក្នុងក្រុងកំពង់ចាម ប្រកាសស្ម័គ្រចិត្តចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា
(កំពង់ចាម)៖ យុវជន និងប្រជាពលរដ្ឋចំនួន ៦០៥នាក់ មកពីសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម បានសម្រេចចិត្តស្ម័គ្រចិត្តចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយពិធីប្រកាសបញ្ចូលជាសមាជិកថ្មីនេះ បានរៀបចំឡើងយ៉ាងអធិកអធម នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកកំពង់សៀម។











