
គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម រៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការងារឃោសនាឆ្ពោះទៅកាន់ការបោះឆ្នោត និងបូកសរុបការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦
(កំពង់ចាម)៖ នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល ស្តីពីការងារឃោសនាឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ព្រមទាំងបូកសរុបលទ្ធផលការងារគណបក្ស និងក្រុមការងារចុះមូលដ្ឋានប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងកំណត់ទិសដៅភារកិច្ចបន្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម។











