
ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន២គ្រួសារ នៅឃុំព្រៃតូច ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឬស្សី
បាត់ដំបង៖ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឬស្សី ដឹកនាំដោយលោក ឡុង សុភឺន ប្រធានស្តីទីគណៈកម្មាធិការអនុសាខា ព្រមទាំងសហការី បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សប្បុរសជន តាមរយៈអនុសាខាកាកបាទក្រហមកម្ពុជា ស្រុក ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះ ដោយខ្យល់កន្រ្តាក់បណ្ដាលឲ្យប៉ើងតំបូលផ្ទះចំនួន២គ្រួសារ (២ខ្នងផ្ទះ) មកពីភូមិចំនួន២ក្នុង ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង។











