
មន្រ្តីឧទ្យានរុក្ស និងភ្នាក់ងារល្បាតនៃស្នាក់ការណាំរ៉ាម បានធ្វើការល្បាត ដើម្បីឣង្កេតតាមដាន បង្ការ បង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ មន្រ្តីឧទ្យានរុក្ស និងភ្នាក់ងារល្បាតនៃស្នាក់ការណាំរ៉ាម បានសហការជាមួយស្នាក់ការឣូតេ ស្នាក់ការដីខ្មៅ ចំនួន០៧ រូប បានធ្វើការល្បាត ដើម្បីឣង្កេតតាមដាន បង្ការ បង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី។ ក្រុមការងារបានធ្វើការដោះឣន្ទាក់សរុបបានចំនួន១០០ ខ្សែ ក្នុងនោះ«ឣន្ទាក់ខ្សែគោចំនួន ៥០ ខ្សែ» និង«ឣន្ទាក់ខ្សែលួសចំនួន៥០ ខ្សែ» ស្ថិតក្នុងភូមិពូជ្រៃចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។











