
ក្រុងបាត់ដំបងចាប់ផ្ដើមការអនុវត្តគម្រោងសាកល្បងប្រព័ន្ធញែកសំរាមសំណល់រឹងក្រោមការគាំទ្រពីGIZ
បាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ,ឯកឧត្តមបណ្ឌិត សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក ហ្រ្វាំង ដ្យាត់ ប្រធានក្រុមការងារអាស៊ានទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ(GIZ)បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចាប់ផ្ដើមការអនុវត្តគម្រោងសាកល្បងប្រព័ន្ធញែកសំរាមសំណល់រឹងនៅក្រុងបាត់ដំបង និងពិធីប្រគល់សម្ភាៈពាក់ព័ន្ធ ដែលពិធីនេះធ្វើឡើងនៅសាលាក្រុងបាត់ដំបង នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦។











