
អង្គការអាដ្រា សហការជាមួយមន្ទីរអប់រំខេត្តព្រះវិហារ ប្រារព្ធទិវា «រំលឹកគុណលោកឪពុកអ្នកម្ដាយ» បណ្ដុះស្មារតីដឹងគុណចំពោះមាតាបិតាដល់យុវសិស្ស នៅស្រុកសង្គមថ្មី!
«គម្រោងយើងរួមគ្នា» នៃអង្គការអាដ្រាកម្ពុជា ប្រចាំខេត្តព្រះវិហារ សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដោយមានការឧបត្ថម្ភគាំទ្រយ៉ាងថ្លៃថ្លាពី មូលនិធិសកលកាណាដា និងអង្គការអាដ្រាកាណាដា បានរៀបចំទិវា «រំលឹកគុណលោកឪពុកអ្នកម្ដាយ» នៅអនុវិទ្យាល័យសង្គមថ្មី ស្រុកសង្គមថ្មី ដើម្បីបញ្ជ្រាបសារដាស់តឿន និងអប់រំចិត្តគំនិតប្អូនៗសិស្សានុសិស្ស ដែលជាទំពាំងស្នងឫស្សី ឱ្យស្គាល់ពីតម្លៃនៃគុណូបការៈដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់លោកឪពុកអ្នកម្ដាយ។











