
គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តកណ្តាល បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ នៃការអនុវត្តការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត
ចំពោះបញ្ហា ការកេងប្រវ័ញ្ច និងការជួញដូរពលកម្មកុមារ ឯកឧត្តមអភិបាលខេត្ត បានណែនាំឱ្យមន្ទីរ អង្គភាព និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ សិក្សាឱ្យបានច្បាស់អំពីបទប្បញ្ញត្តិច្បាប់ និងវិធានការការពារកុមារ ព្រមទាំងចុះត្រួតពិនិត្យ និងតាមដានតាមរោងចក្រ សហគ្រាស និងទីតាំងការងារនានា ដើម្បីពិនិត្យថាតើមានការប្រើប្រាស់កម្លាំងពលកម្មកុមារដែលផ្ទុយនឹងច្បាប់កំណត់។











