
សិក្ខាសាលាស្តីពី ការត្រៀមខ្លួនទទួលបានហិរញ្ញប្បទានដើម្បីអភិវឌ្ឍន៍អាជីវកម្មសម្រាប់វិស័យ MSMEs តាមបែបឌីជីថល នៅខេត្តកណ្តាល
សិក្ខាសាលានេះ មានគោលបំណងសំខាន់ក្នុងការពង្រឹងសមត្ថភាពសហគ្រាសធុនមីក្រូតូច និងមធ្យម (MSMEs) ឱ្យមានការយល់ដឹងកាន់តែច្បាស់អំពីនីតិវិធីនៃការទទួលបានប្រាក់កម្ចី និងហិរញ្ញប្បទានពីធនាគារដៃគូ ព្រមទាំងការប្រើប្រាស់ប្រព័ន្ធឌីជីថល ដើម្បីគាំទ្រ និងពង្រីកអាជីវកម្មឱ្យកាន់តែមានប្រសិទ្ធភាព និងផ្តល់ចំណេះដឹងជាក់ស្តែងដល់ម្ចាស់សហគ្រាស ក្នុងការត្រៀមខ្លួនសម្រាប់ទីផ្សារក្នុងស្រុក និងការនាំចេញ ព្រមទាំងបង្កើនការយល់ដឹងអំពីបទប្បញ្ញត្តិ និងច្បាប់ពាក់ព័ន្ធនានា។











