
ប្រធានមន្ទីរអប់រំខេត្តបន្ទាយមានជ័យ ចូលរួមទស្សនកិច្ចសិក្សា និងផ្លាស់ប្តូរបទពិសោធន៍នៅសាលាបឋមសិក្សារហាត់ទឹក
បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមក្នុងកម្មវិធីទស្សនកិច្ចសិក្សា ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងឧត្តមានុវត្តន៍ របស់គ្រូបង្គោល និងនាយក នាយិកាសាលារៀនគោលដៅ នៃលេខាធិការដ្ឋាន គ.វ.អ. តំបន់៤ ដែលរៀបចំឡើងនៅសាលាបឋមសិក្សារហាត់ទឹក ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។











