
លោកស្រី សម ផល្លា ប្រគល់កាមេរ៉ាវីដេអូ ១គ្រឿងជាអំណោយរបស់ឯកឧត្តមរដ្ឋមន្ត្រី ជូនដល់មន្ត្រីការិយាល័យទូរទស្សន៍ជាតិខេត្តកំពង់ចាម
(កំពង់ចាម) លោកស្រី សម ផល្លា ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់កាមេរ៉ាវីដេអូ ចំនួន ១គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជូនដល់មន្ត្រីព័ត៌មាននៃការិយាល័យទូរទស្សន៍ជាតិខេត្តកំពង់ចាម ដើម្បីបម្រើឱ្យសកម្មភាពចុះយកព័ត៌មាន និងផលិតកម្មវិធីផ្សព្វផ្សាយឱ្យកាន់តែមានគុណភាព។











