ឯកឧត្តមបណ្ឌិត កែរ រដ្ឋា អំពាវនាវឱ្យអាជ្ញាធរ និងប្រជាពលរដ្ឋសង្កាត់ប៉ៃលិន រួមគ្នាទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺគ្រុនឈាម ក្នុងរដូវវស្សា
ប៉ៃលិន៖ នៅក្នុង វេទិកាសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន សង្កាត់ប៉ៃលិន ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៦ នៅបរិវេណវត្តរតនសោភ័ណ ហៅវត្តកោងកាង, ឯកឧត្តមបណ្ឌិត កែរ រដ្ឋា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ប៉ៃលិន បានណែនាំដល់អាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញសុខាភិបាល និងប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ និងរួមគ្នាយ៉ាងសកម្មក្នុងការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺគ្រុនឈាម។ ការណែនាំនេះ ធ្វើឡើងខណៈដែលកម្ពុជាកំពុងស្ថិតក្នុងរដូវភ្លៀងធ្លាក់ ដែលជាពេលវេលាមានអត្រា នៃការឆ្លងជំងឺគ្រុនឈាមក្នុងកម្រិតខ្ពស់។
Pailin provincial dept. of information Read More