
វិស័យអប់រំឯកជន៖ អាណាព្យាបាលជាគ្រូបង្រៀនដំបូង និងមានឥទ្ធិពលបំផុតសម្រាប់ជួយដល់ការសិក្សារបស់កុមារ
ផ្ទះមិនមែនគ្រាន់តែជាកន្លែងស្នាក់នៅនោះទេ ប៉ុន្តែផ្ទះជាសាលារៀនដំបូងបង្អស់ ហើយមាតាបិតា គឺជាគ្រូបង្រៀនដែលមានឥទ្ធិពលបំផុតក្នុងជីវិតរបស់កូនៗ ព្រោះជោគជ័យរបស់សិស្សានុសិស្ស គឺជាផ្លែផ្កានៃកិច្ចសហការ និងការខិតខំប្រឹងប្រែងរួមគ្នារវាងអាណាព្យាបាល និងលោកគ្រូអ្នកគ្រូ។











