ខេត្តមណ្ឌលគិរី ត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍ទេសចរក្នុង «រដូវកាលបៃតង»

ខេត្តមណ្ឌលគិរី ត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍ទេសចរក្នុង «រដូវកាលបៃតង»

ខេត្តមណ្ឌលគិរី ៖ ជាមួយនឹងការឈានចូលមកដល់នៃរដូវវស្សា ឬដែលគេនិយមហៅថា «រដូវកាលបៃតង» (Green Season) តំបន់ភ្នំនិងធម្មជាតិនៃខេត្តមណ្ឌលគិរី បានចាប់ផ្ដើមលម្អខ្លួនដោយពណ៌បៃតងខ្ចី និងអ័ព្ទត្រជាក់ៗយ៉ាងមានសោភ័ណភាព។ ស្របពេលជាមួយគ្នានេះ ម្ចាស់អាជីវកម្មរមណីយដ្ឋាន និងរីស៊តនានា បាននិងកំពុងត្រៀមលក្ខណៈសម្បត្តិរួចជាស្រេច ដើម្បីស្វាគមន៍ភ្ញៀវទេសចរ ដែលចង់មកលម្ហែកាយគយគន់សម្រស់ធម្មជាតិ។ បើតាមការបង្ហើបឱ្យដឹងពី អ្នកស្រី អ៊ុំ ឌីណា ម្ចាស់រីស៊តមួយកន្លែងឈ្មោះ «គ្រីនហាវ រីគ្រីត» (Green Hav Retreat) ដែលមានទីតាំងស្ថិតនៅជិតវិមានឯករាជ្យ ក្រុងសែនមនោរម្យ បានបញ្ជាក់ថា លោកស្រីបានរៀបចំ និងផ្ដល់ការយកចិត្តទុកដាក់ខ្ពស់ទៅលើការកែលម្អសេវាកម្ម ដើម្បីទទួលភ្ញៀវជាតិ និងអន្តរជាតិក្នុងរដូវកាលដ៏ពិសេសនេះ ។ បន្ទប់ស្នាក់នៅទាំងអស់ត្រូវបានត្រួតពិនិត្យ និងសម្អាតយ៉ាងម៉ត់ចត់ ជាពិសេសគឺការរៀបចំដេគ័រ និងកន្លែងអង្គុយលេងដែលអាចមើលឃើញទិដ្ឋភាព «ភ្នំដោះក្រមុំ» និងព្រៃព្រឹក្សាដែលកំពុងតែលាស់ត្រួយបៃតងស្រស់ជុំវិញក្រុងសែនមនោរម្យ។ មានការបន្ថែមមុខម្ហូប និងអាហារសម្រន់ប្លែកៗ ក្ដៅៗ ដែលស័ក្តិសមបំផុតសម្រាប់ទទួលទានក្នុងបរិយាកាសត្រជាក់ ផ្សំជាមួយរសជាតិកាហ្វេឈ្ងុយឆ្ងាញ់ និងផ្លែឈើប្រចាំតំបន់ដូចជា ផ្លែប័រ និងផ្លែក្រូចវល្លិ៍ (Passion) ដើម្បីឱ្យភ្ញៀវទេសចរអាចក្រេបរសជាតិបណ្ដើរ គយគន់អ័ព្ទបណ្ដើរ នៅមាត់អាងហែលទឹកតែម្តង។ ពាក់ព័ន្ធនឹងសក្តានុពលទេសចរណ៍នេះដែរ លោក ហ៊ាញ ប៉ុណ្ណា អភិបាលរងខេត្តមណ្ឌលគិរី មានប្រសាសន៍លើកឡើងថា ខេត្តមណ្ឌលគិរី គឺជាជង្រុកនៃទេសចរណ៍ធម្មជាតិ និងវប្បធម៌ដ៏មានតម្លៃរបស់កម្ពុជា។ ក្នុងរដូវកាលបៃតងនេះ ខេត្តកាន់តែមានភាពទាក់ទាញទ្វេដង ដោយសារតែព្រៃឈើ ជួរភ្នំ និងទឹកធ្លាក់ធម្មជាតិធំៗ ដូចជាទឹកធ្លាក់ប៊ូស្រា និងទឹកធ្លាក់ជ្រៃធំជាដើម មានទឹកហូរធ្លាក់យ៉ាងស្អាត បង្កើតបានជាផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ។ លោកបន្តថា ក្នុងឱកាសនេះ សូមអំពាវនាវ និងជំរុញទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកដើរកម្សាន្តទាំងអស់ ឱ្យមកលម្ហែកាយនៅខេត្តមណ្ឌលគិរីក្នុងរដូវវស្សានេះ ដើម្បីបំភ្លាត់អារម្មណ៍ស្មុគស្មាញ និងចូលរួមគាំទ្រដល់សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការធ្វើទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ និងចូលរួមថែរក្សាបរិស្ថាន។ លោក ហ៊ាញ ប៉ុណ្ណា ក៏បានកោតសរសើរ និងលើកទឹកចិត្តដល់ម្ចាស់អាជីវកម្ម រមណីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ និងរីស៊តទាំងអស់នៅក្នុងខេត្ត ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់លើ ការពង្រឹងគុណភាពសេវាកម្ម និងបដិសណ្ឋារកិច្ចឱ្យកាន់តែល្អប្រសើរ ។ ការរក្សាតម្លៃសមរម្យ មិនដំឡើងថ្លៃហួសហេតុក្នុងពិធីបុណ្យឬថ្ងៃឈប់សំរាកណាមួយឡើយ។ ការធានាអនាម័យនិងសុវត្ថិភាព ជូនភ្ញៀវទេសចរ ដើម្បីរួមគ្នាកសាងកេរ្តិ៍ឈ្មោះខេត្តមណ្ឌលគិរី ឱ្យក្លាយជាគោលដៅទេសចរណ៍ដ៏កក់ក្តៅបំផុត។ សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលមានបំណងចង់ចៀសវាងពីភាពអ៊ូអរនៅទីក្រុង ហើយចង់មកស្វែងរកភាពស្ងប់ស្ងាត់ និងសម្រាកលម្ហែកាយបែបធម្មជាតិពិតៗ «រដូវកាលបៃតង» នៅខេត្តមណ្ឌលគិរី គឺជាជម្រើសដ៏ល្អបំផុតដែលមិនគួររំលងឡើយ ៕

ព័ត៌មានថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព ពលីក្នុងបុព្វហេតុការពារទឹកដី
សកម្មភាពថ្នាក់ដឹកនាំ

សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព ពលីក្នុងបុព្វហេតុការពារទឹកដី

បាត់ដំបង ៖ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ នេះ បានចាត់ប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្ត ដឹកនាំដោយ លោក ផេង សិទ្ធី អនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រួមជាមួយមន្ត្រីប្រតិបត្តិសាខា បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសព លោកពលបាលទោ ប៉ិច សត្យា ដែលបានពលីក្នុងបុព្វហេតុការពារបូរណភាពទឹកដីតាមបណ្តោយព្រំដែនប្រចាំទិសបឹងត្រកួន ខេត្តបន្ទាយមានជ័យ ។

មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
អភិបាលរងខេត្តបាត់ដំបង បានបញ្ជាក់ថា ភាពជោគជ័យរបស់យុវជន មិនមែនស្ថិតលើចំណេះដឹងតែមួយនោះទេ កត្តាសំខាន់ត្រូវមានគុណធម៌ និងសីលធម៌
អប់រំ និងកីឡា

អភិបាលរងខេត្តបាត់ដំបង បានបញ្ជាក់ថា ភាពជោគជ័យរបស់យុវជន មិនមែនស្ថិតលើចំណេះដឹងតែមួយនោះទេ កត្តាសំខាន់ត្រូវមានគុណធម៌ និងសីលធម៌

បាត់ដំបង ៖ អភិបាលរងខេត្តបាត់ដំបង លោក យឹម សៀប បានលើកបង្ហាញថា ភាពជោគជ័យរបស់យុវជនមិនមែនស្ថិតលើចំណេះដឹងតែមួយនោះទេ សំខាន់ត្រូវមានសុជីវធម៌ គុណធម៌ សីលធម៌ ឥរិយាបទន់ភ្លន់ សុខភាពការទំនាក់ទំនង ការសាងកិត្តិយស និងកេរឈ្មោះល្អ គឺជាកត្តាសំខាន់ ដើម្បីធ្វើឱ្យគុណភាពនៃជីវិតកាន់តែជោគជ័យ ។

មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
ក្រុមការងារមន្ទីរព័ត៌មានខេត្តបាត់ដំបង បានចុះពិនិត្យមើលទីតាំងចំនួនពីរ ដើម្បីត្រៀមរៀបចំយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នាពេលខាងមុខនេះ
អប់រំ និងកីឡា

ក្រុមការងារមន្ទីរព័ត៌មានខេត្តបាត់ដំបង បានចុះពិនិត្យមើលទីតាំងចំនួនពីរ ដើម្បីត្រៀមរៀបចំយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នាពេលខាងមុខនេះ

បាត់ដំបង៖ ក្រុមការងារមន្ទីរព័ត៌មានខេត្តបាត់ដំបង នារសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦ បានចុះពិនិត្យមើលទីតាំងចំនួនពីរ ដើម្បីត្រៀមរៀបចំយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នាពេលខាងមុខនេះ ទីតាំងទី១ ស្ថិតនៅបរិវេណវិទ្យាល័យសង្កែ ស្រុកសង្កែ និងទីតាំងទី២ ស្ថិតនៅបរិវេណវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។

មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
រដ្ឋបាលស្រុកឯកភ្នំ សហការរៀបចំយុទ្ធនាការដាំកូនឈើក្រោមប្រធានបទ «ផ្ទះ ១ ខ្នង ដើមឈើ ១ ដើម» នៅឃុំសំរោងក្នុង ខេត្តបាត់ដំបង
សកម្មភាពថ្នាក់ដឹកនាំ

រដ្ឋបាលស្រុកឯកភ្នំ សហការរៀបចំយុទ្ធនាការដាំកូនឈើក្រោមប្រធានបទ «ផ្ទះ ១ ខ្នង ដើមឈើ ១ ដើម» នៅឃុំសំរោងក្នុង ខេត្តបាត់ដំបង

បាត់ដំបង ៖ រដ្ឋបាលស្រុកឯកភ្នំ បានរៀបចំយុទ្ធនាការដាំកូនឈើក្រោមប្រធានបទ «ផ្ទះ ១ ខ្នង ដើមឈើ ១ ដើម» នៅភូមិទួលស្បូវ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដោយមានអ្នកចូលរួមសរុបចំនួន ៦១៩ នាក់ កាលពីថ្ងៃសៅរ៍ ទី ១ ខែសីហា ឆ្នាំ ២០២៦។

មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត