ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិសន្ទនាមតិ

សកម្មភាពថ្នាក់ដឹកនាំ
សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព ពលីក្នុងបុព្វហេតុការពារទឹកដី
បាត់ដំបង ៖ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ នេះ បានចាត់ប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្ត ដឹកនាំដោយ លោក ផេង សិទ្ធី អនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រួមជាមួយមន្ត្រីប្រតិបត្តិសាខា បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសព លោកពលបាលទោ ប៉ិច សត្យា ដែលបានពលីក្នុងបុព្វហេតុការពារបូរណភាពទឹកដីតាមបណ្តោយព្រំដែនប្រចាំទិសបឹងត្រកួន ខេត្តបន្ទាយមានជ័យ ។


អប់រំ និងកីឡា
អភិបាលរងខេត្តបាត់ដំបង បានបញ្ជាក់ថា ភាពជោគជ័យរបស់យុវជន មិនមែនស្ថិតលើចំណេះដឹងតែមួយនោះទេ កត្តាសំខាន់ត្រូវមានគុណធម៌ និងសីលធម៌
បាត់ដំបង ៖ អភិបាលរងខេត្តបាត់ដំបង លោក យឹម សៀប បានលើកបង្ហាញថា ភាពជោគជ័យរបស់យុវជនមិនមែនស្ថិតលើចំណេះដឹងតែមួយនោះទេ សំខាន់ត្រូវមានសុជីវធម៌ គុណធម៌ សីលធម៌ ឥរិយាបទន់ភ្លន់ សុខភាពការទំនាក់ទំនង ការសាងកិត្តិយស និងកេរឈ្មោះល្អ គឺជាកត្តាសំខាន់ ដើម្បីធ្វើឱ្យគុណភាពនៃជីវិតកាន់តែជោគជ័យ ។


អប់រំ និងកីឡា
ក្រុមការងារមន្ទីរព័ត៌មានខេត្តបាត់ដំបង បានចុះពិនិត្យមើលទីតាំងចំនួនពីរ ដើម្បីត្រៀមរៀបចំយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នាពេលខាងមុខនេះ
បាត់ដំបង៖ ក្រុមការងារមន្ទីរព័ត៌មានខេត្តបាត់ដំបង នារសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦ បានចុះពិនិត្យមើលទីតាំងចំនួនពីរ ដើម្បីត្រៀមរៀបចំយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នាពេលខាងមុខនេះ ទីតាំងទី១ ស្ថិតនៅបរិវេណវិទ្យាល័យសង្កែ ស្រុកសង្កែ និងទីតាំងទី២ ស្ថិតនៅបរិវេណវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលស្រុកឯកភ្នំ សហការរៀបចំយុទ្ធនាការដាំកូនឈើក្រោមប្រធានបទ «ផ្ទះ ១ ខ្នង ដើមឈើ ១ ដើម» នៅឃុំសំរោងក្នុង ខេត្តបាត់ដំបង
បាត់ដំបង ៖ រដ្ឋបាលស្រុកឯកភ្នំ បានរៀបចំយុទ្ធនាការដាំកូនឈើក្រោមប្រធានបទ «ផ្ទះ ១ ខ្នង ដើមឈើ ១ ដើម» នៅភូមិទួលស្បូវ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដោយមានអ្នកចូលរួមសរុបចំនួន ៦១៩ នាក់ កាលពីថ្ងៃសៅរ៍ ទី ១ ខែសីហា ឆ្នាំ ២០២៦។


ការអភិវឌ្ឍ
ឯកឧត្តម សុខ លូ អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជិត ៥ពាន់បណ្ណ ជូនប្រជាពលរដ្ឋជាង ២ពាន់គ្រួសារ នៅស្រុកភ្នំព្រឹក
បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធិដីធ្លី) សរុបចំនួន ៤,៩២៣បណ្ណ ជូនដល់ប្រជាពលរដ្ឋចំនួន ២,៦២៦គ្រួសារ មកពីភូមិដំណាក់បេង ដំណាក់ក្សាន្ត អូរដា និងភូមិបួរ ស្ថិតក្នុងឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។


សុខាភិបាល
អគារស្តង់ដាថ្មីមួយទៀត នឹងលេចរូបរាងឡើងនៅមណ្ឌលសុខភាពចំការសំរោង ក្រុងបាត់ដំបង ដើម្បីបម្រើសុខភាពពលរដ្ឋកាន់តែប្រសើរ
បាត់ដំបង ៖ អគារថ្មីនេះគ្រោងនឹងសាងសង់រួចជាស្ថាពរនៅដំណាច់ខែធ្នូ ឆ្នាំ២០២៦ខាងមុខ នឹងបើកដាក់ឱ្យដំណើរការ ដើម្បីបម្រើសុខភាពប្រជាពលរដ្ឋទូទៅ ឱ្យកាន់តែប្រសើរឡើងថែមទៀត ដែលមានទីតាំងស្ថិតនៅក្នុងមណ្ឌលសុខភាពចំការសំរោង សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។


សន្ទនាមតិ
ការត្រៀមខ្លួនរបស់សិស្សានុសិស្ស ក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ
ការត្រៀមខ្លួនរបស់សិស្សានុសិស្ស ក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ


សុខាភិបាល
មន្ត្រីជំនាញសុខាភិបាលខេត្តបាត់ដំបង ចុះអប់រំសុខភាព ដើម្បីបង្កើនចំណេះដឹង បង្ការជំងឺ និងលើកកម្ពស់សុខុមាលភាពជូនប្រជាពលរដ្ឋ
បាត់ដំបង ៖ មន្ត្រីជំនាញរបស់មូលដ្ឋានសុខាភិបាលសាធារណៈនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង មានស្រុកប្រតិបត្តិបាត់ដំបង ថ្មគោល សង្កែ ឯកភ្នំ និងមោងឫស្សី បានបន្តសកម្មភាពចុះអប់រំសុខភាព ជូនស្ត្រីមានផ្ទៃពោះ មាតា អាណាព្យាបាល និងប្រជាពលរដ្ឋ ដែលមកទទួលសេវា នៅតាមគោលដៅពាក់ព័ន្ធ ។


ការអភិវឌ្ឍ
ពុទ្ធបរិស័ទ ជាអ្នកកាន់ព្រះពុទ្ធសាសនា តែងតែយកនូវទេយ្យទាន ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅតាមទីអារាមនានា
បាត់ដំបង: ព្រះភិក្ខុសុចិន្តបាល ឈិន សុវឿម ព្រះចៅអធិការវត្តបាការនិវេសន៍ ហៅវត្តកំផែង នាពេលកន្លងទៅថ្មីៗនេះ បានលើកឡើងថា ក្នុងឱកាសបុណ្យចូលព្រះវស្សាប្រជាពលរដ្ឋខ្មែរជាអ្នកកាន់ព្រះពុទ្ធសាសនា តែងតែយកនូវទេយ្យទាន មានជាគ្រឿងឧបភោគបរិភោគ និងបច្ច័យយកមកវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅតាមទីអារាមនានា នៃខេត្តបាត់ដំបង មិនដែលខកខានឡើយ។


បរិស្ថាន
សមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តបាត់ដំបង រៀបចំកម្មវិធី «ស្វែងយល់ពីការឡើងកម្ដៅផែនដី» ដើម្បីលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន និងការប្រែប្រួលអាកាសធាតុ
បាត់ដំបង៖ ព្រឹកថ្ងៃសៅរ៍ ទី១ ខែសីហា ឆ្នាំ២០២៦ សមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តបាត់ដំបង បានរៀបចំកម្មវិធី «ស្វែងយល់ពីការឡើងកម្ដៅផែនដី» ដើម្បីលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន និងការប្រែប្រួលអាកាសធាតុ នៅសាលប្រជុំសាលាខេត្តបាត់ដំបង ដឹកនាំដោយ លោកស្រី សុខ ម៉ារឌី អនុប្រធានក្រុមប្រឹក្សាសមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តបាត់ដំបង ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសមាជិកាសកម្មសមាគមកាយឫទ្ធិនារី ព្រមទាំងអ្នកគ្រូបង្គោលផងដែរ។


សុខាភិបាល
ក្រុមការងារមន្ទីរសុខាភិបាលខេត្តបាត់ដំបង បន្តចុះបាញ់ថ្នាំ និងដាក់អាបេត ដើម្បីកាត់ផ្តាច់ជម្រកបង្កាត់ពូជមូសខ្លា បង្ការជំងឺគ្រុនឈាម
បាត់ដំបង ៖ ក្រុមការងាររបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង បន្តសកម្មភាពនៃការចុះបាញ់ថ្នាំ និងដាក់អាបេត នៅតាមប្រភពទឹកប្រើប្រាស់ក្នុងគ្រួសាររបស់ប្រជាពលរដ្ឋ ដើម្បីសម្លាប់ដង្កូវទឹក និងកាត់បន្ថយការបង្កាត់ពូជមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម ។


សុខាភិបាល
មន្ត្រីជំនាញសុខាភិបាលខេត្តបាត់ដំបង ចុះស្វែងរកអ្នកជំងឺរបេងបានឆាប់ ដោយប្រើបច្ចេកវិទ្យាថតសួត Digital ចល័ត (AI)
បាត់ដំបង ៖ មន្ត្រីជំនាញនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង បានរៀបចំសកម្មភាពថតសួត ដោយម៉ាស៊ីនថតសួត Digital ចល័ត (AI) ជូនប្រជាពលរដ្ឋ នៅភូមិដូង និងភូមិអូរចំបក់ ស្ថិតក្រោមមណ្ឌលសុខភាពត្រាង ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង ដើម្បីស្វែងរកជំងឺរបេង ក្នុងការព្យាបាលបានទាន់ពេលវេលាជូនដល់អ្នកមានជំងឺរបេង ។


ការអភិវឌ្ឍ
អាងកំពីងពួយ ពីសោកនាដកម្មនៃអតីតកាល ទៅជាបេតិកភណ្ឌទឹក សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព
បាត់ដំបង ៖ អាងកំពីងពួយ ដែលមានទីតាំងស្ថិតនៅក្នុងឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ពីសោកនាដកម្មនៃអតីតកាល បានក្លាយទៅជាបេតិកភណ្ឌទឹក សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ។

