
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញជាអធិបតីក្នុងកម្មវិធីបាឋកថាគន្លឹះស្តីពី “កំណែទម្រង់គ្រូបង្រៀនក្នុងបដិវត្តកម្មឌីជីថលឆ្ពោះទៅកម្ពុជាឆ្នាំ២០៥០” ជូនដល់ថ្នាក់ដឹកនាំ បុគ្គលិកអប់រំ និងគរុនិស្សិតនៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង
បាត់ដំបង៖នៅព្រឹកថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីបាឋកថាគន្លឹះ ស្តីពី “កំណែទម្រង់គ្រូបង្រៀនក្នុងបដិវត្តកម្មឌីជីថលឆ្ពោះទៅកម្ពុជាឆ្នាំ២០៥០” ជូនដល់ថ្នាក់ដឹកនាំ បុគ្គលិកអប់រំ និងគរុនិស្សិតនៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង។កម្មវិធីបាឋកថាគន្លឹះដ៏មានសារៈសំខាន់នេះ បានរៀបចំដោយវិទ្យាស្ថានគរុកោសល្យបាត់ដំបង នៅសាលមហោស្រពស្ទឹងសង្កែ ក្រុងបាត់ដំបង ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង, មន្ទីរអប់រំ យុវជន និងកីឡា, គណៈគ្រប់គ្រង, បុគ្គលិកអប់រំ, គរុនិស្សិត ១២+៤ ជំនាន់ទី៤ ឆ្នាំទី២, និង គរុនិស្សិតគ្រូបង្រៀនបឋមសិក្សាបរិញ្ញាបត្រ+១ ផ្អែកលើកិច្ចព្រមព្រៀងការងារ នៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង សរុបប្រមាណ ១៦០០នាក់។











