
មន្រ្តីជំនាញចុះព្រមានដល់រថយន្តដឹកដីក្រហមនៅឃុំតាគ្រាម ដឹកលើសចំណុះ និងមិនគ្របតង់កៅស៊ូ បង្កឱ្យខូចខាតផ្លូវ និងសុខភាពពលរដ្ឋ
បាត់ដំបង ៖ មន្រ្តីជំនាញមន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបងបានចុះធ្វើការអប់រំ និងព្រមានចំពោះរថយន្ត ដឹកដីក្រហម ចេញពីការដ្ឋានដីក្រហមមួយ នៅចំណុចភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្ត បាត់ដំបង ឱ្យអនុវត្តតាមសារាចរលេខ ០៣១០ ស្តីពីវិធានការចំពោះការដឹកជញ្ជូនរ៉ែសំណង់គ្រប់ប្រភេទ ។ ការចុះអប់រំ និងព្រមានកាលពីថ្ងៃទី១៩ខែមិថុនាបន្ទាប់ពីទទួលព័ត៌មានរថយន្តដែល ដឹកដីក្រហមចេញពីការដ្ឋានខាងលើនេះ ដឹកលើសចំណុះ និងមិនគ្របកៅស៊ូតង់ឱ្យជិត ធ្វើឱ្យជុះរាយ ប៉ាយលើផ្លូវ និងបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋរស់នៅសងខាងផ្លូវនោះជាដើម ។











