
មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃណែនាំរដ្ឋបាលខេត្តបាត់ដំបង ត្រូវពង្រឹងការងារគ្រប់គ្រងសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឱ្យបានដាច់ខាត
បាត់ដំបង៖ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលពង្រឹងការគ្រប់គ្រង ការដឹកនាំកិច្ចការរដ្ឋបាល សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសបន្តជំរុញការកសាងភាពធន់ និងអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែមានការរីកចម្រើនសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានផ្ដល់អនុសាសន៍ណែនាំឱ្យរដ្ឋបាលខេត្តបាត់ដំបងត្រូវបន្តថែរក្សាពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ខណៈសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈគឺជាមូលដ្ឋានគ្រឹះនៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងជាលក្ខខណ្ឌចាំបាច់សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅមូលដ្ឋាន។










