
ព្រោះតែភ្លើងប្រច័ណ្ឌ! យុវជនម្នាក់ទាញកាំបិតកែច្នៃកាប់គូទំនាស់ ៤ កាំបិត ត្រូវសមត្ថកិច្ចស្រុកថ្មគោលចាប់ខ្លួន
ខេត្តបាត់ដំបង៖ ករណីហិង្សាមួយបានកើតឡើងកណ្តាលអាធ្រាត្រ ដោយសារភ្លើងប្រច័ណ្ឌសង្សារ រហូតឈានដល់ការប្រើអាវុធមុតស្រួចកាប់គ្នា បណ្តាលឱ្យយុវជនម្នាក់រងរបួស។ ទោះជាយ៉ាងណា ជនបង្កត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនបានភ្លាមៗក្នុងថ្ងៃដដែល។











