
ប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភាដឹកនាំគណៈប្រតិភូព្រឹទ្ធសភានិងគណៈប្រតិភូមូលនិធិចែករំលែកសង្គ្រោះជីវិតសកល(GLS)នៃសាធារណរដ្ឋកូរ៉េជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តបាត់ដំបង
បាត់ដំបង៖ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ(គណៈកម្មការទី១០)នៃព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូព្រឹទ្ធសភានិងគណៈប្រតិភូមូលនិធិចែករំលែកសង្គ្រោះជីវិតសកល(GLS)នៃសាធារណរដ្ឋកូរ៉េជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តបាត់ដំបងនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តបាត់ដំបង។











