
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតី ពិធីបើកសន្និសីទទន្តសាស្ត្រប្រចាំឆ្នាំរបស់ TYDA លើកទី២
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតី ពិធីបើកសន្និសីទទន្តសាស្ត្រប្រចាំឆ្នាំរបស់ TYDA លើកទី២

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតី ពិធីបើកសន្និសីទទន្តសាស្ត្រប្រចាំឆ្នាំរបស់ TYDA លើកទី២













បាត់ដំបង៖នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានបន្តនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាតាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជាផ្ដល់ជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន១៥២៦គ្រួសារបន្ថែមទៀតនៅស្រុកបវេល ថ្មគោល និងឯកភ្នំ។


បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាស្បៀងអាហាររបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជា ចែកជូនប្រជាពលរដ្ឋចំនួន ៤៣៦គ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងក្នុងស្រុកថ្មគោល។ ពិធីចែកអំណោយនេះត្រូវបានរៀបចំឡើងនៅបរិវេណវត្តប៉ោយតាសេក ស្ថិតក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦។


សុខភាពសាធារណៈ និងការទប់ស្កាត់ជំងឺឆ្លង ក្រោយទឹកជំនន់


បាត់ដំបង ៖ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិថ្មគោល ខេត្តបាត់ដំបង បានបើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាពប្រចាំត្រីមាស នៃការអនុវត្តគម្រោងបង្ការ និងគ្រប់គ្រងជំងឺមិនឆ្លង (NCD) ដែលរៀបចំដោយមូលនិធិ Heart to Heart Foundation (HHF) សហការជាមួយដៃគូសុខាភិបាល ដើម្បីពង្រឹងកិច្ចសហការ និងកែលម្អគុណភាពសេវាជាបន្តបន្ទាប់ ក្នុងការបង្ការ និងគ្រប់គ្រងជំងឺមិនឆ្លង ប្រកបដោយប្រសិទ្ធភាព ។
