
តំណាងកាកបាទក្រហមកម្ពុជា បានណែនាំដល់មន្ត្រី និងអ្នកស្ម័គ្រចិត្តសាខាខេត្តបាត់ដំបង ត្រូវផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបានយល់ច្បាស់អំពីគ្រាប់មីន គ្រាប់មិនទាន់ផ្ទុះ និងគ្រាប់បែកចង្កោម
បាត់ដំបង ៖ នាយករងនាយកដ្ឋានទំនាក់ទំនងកាកបាទក្រហមកម្ពុជា លោក មុំ ភិរក្ស បានណែនាំបន្ថែមទៀតដល់មន្ត្រី និងអ្នកស្ម័គ្រចិត្តសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ត្រូវចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងតំបន់ប្រឈមជាមួយនឹងសំណល់ជាតិផ្ទុះពីសង្រ្គាម បានយល់ច្បាស់អំពីគ្រាប់មីន គ្រាប់មិនទាន់ផ្ទុះ និងគ្រាប់បែកចង្កោម ដើម្បីបញ្ជៀសនូវគ្រោះថ្នាក់ដល់អាយុជីវិត ។











