
នៅសល់២ថ្ងៃទៀត ព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងនឹងចូលមកដល់ ខណៈក្រុមការងារកំពុងពន្លឿននៃការរៀបចំឱ្យបានរួចមុនការបើកឱ្យដំណើរការ
បាត់ដំបង ៖ នៅសល់ត្រឹមតែរយៈពេល២ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងឈានចូលមកដល់ ខណៈក្រុមការងារកំពុងតែមានការមមាញឹកខ្លាំង ក្នុងការរៀបចំស្តង់ដាក់តាំងផលិតផល និងទីតាំងប្រារព្ធពិធីបើកព្រឹត្តិការណ៍ជាផ្លូវការនាពេលខាងមុខនេះ ។ គិតត្រឹមថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦នេះ ក្រុមការងារកំពុងពន្លឿននៃការរៀបចំដំឡើងស្តង់យ៉ាងច្រើន ចាប់ពីរង្វង់មូលវិមានឯករាជ្យ រហូតដល់មុខអគារសាលាខេត្តចាស់ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។











