
ក្រុមការងារកំពុងហាត់សមការដង្ហែក្បួន និងការរៀបចំទីតាំង មុនឈានដល់ការបើកព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង ២០២៦ នាថ្ងៃទី១០ ខែកក្កដា ស្អែក
បាត់ដំបង ៖ នៅក្នុងខណៈពេលនៃការរៀបចំបើកព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង២០២៦ ឈានចូលមកដល់នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ស្អែកនោះ ក្រុមការងាររបស់រដ្ឋបាលខេត្តបាត់ដំបង បានដឹកនាំធ្វើការហាត់សម ដង្ហែក្បួន មុនឈានដល់ការបើកព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង និងការរៀបចំស្តង់ផ្លែឈើយ៉ាងមមាញឹក ។ នៅរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ នេះ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំក្រុមការងារពិនិត្យការរៀបចំទីតាំង និងចូលរួមការហាត់សមក្បួនដង្ហែផ្លែឈើតំណាងក្រុង-ស្រុកទាំង ១៤ ក្នុងព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង ២០២៦ មុនការបើកព្រឹត្តិការណ៍ឈានចូលមកដល់នៅថ្ងៃទី១០ ខែកក្កដា ស្អែកនេះ ដើម្បីធ្វើយ៉ាងណាឱ្យការបើកព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង ឆ្នាំ២០២៦ បានដំណើរការទៅប្រកបដោយភាពរលូន និងទទួលបានជោគជ័យ ។











