
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញបើកព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបង ឆ្នាំ២០២៦
បាត់ដំបង៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញបើកព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបង ឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នៅបរិវេណមុខអគារសារមន្ទីរប្រវត្តិសាស្រ្តខេត្ត ដោយមានការចូលរួមពី ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រតិភូអម, ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត, តំណាងសាលាដំបូងខេត្ត, លោកឧត្តមសេនីយ៍ស្នងការ, មេបញ្ជាការ, លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត, លោក លោកស្រីអភិបាលក្រុង ស្រុក សហគមន៍កសិកម្ម ប្រជាកសិករ អាជីវករ។











