
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ៖ ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបង បានផ្សារភ្ជាប់ជាពិសេសវិស័យទេសចរណ៍នារដូវកាលបៃតង
បាត់ដំបង ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ បានថ្លែងថា ការបើកព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបង ឆ្នាំ២០២៦នេះ គឺពិតជាបានផ្សារភ្ជាប់ជាពិសេសទៅនឹងវិស័យទេសចរណ៍នារដូវកាលបៃតង ខណៈវិស័យមួយនេះត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថា ជាមាសបៃតង និងជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏មានសារៈសំខាន់ របស់ជាតិ ។











