
រដ្ឋបាលខេត្តបាត់ដំបងបើកដំណើរការពិព័រណ៍ផ្លែឈើប្រកបដោយភាពអធិកអធម និងមានអ្នកចូលរួមយ៉ាងច្រើនកុះករ
បាត់ដំបង៖នៅល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលខេត្តបាត់ដំបង បានបើកដំណើរការជាផ្លូវការនូវព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើប្រចាំឆ្នាំ២០២៦ប្រកបដោយភាពអធិកអធម មានអ្នកចូលរួមយ៉ាងច្រើនកុះករក្រោមបរិយាកាសសប្បាយរីករាយនិងធានាបាននូវសន្តិសុខសុវត្ថិភាព។ពិធីបើកព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើនេះ ធ្វើឡើងនៅបរិវេណខាងមុខសាលាខេត្តបាត់ដំបងក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង។











