
វេទិកាសាធារណៈថ្នាក់ជាតិ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧
មណ្ឌលគីរី : នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ថងភៀន ឆៃម៉ាលី អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាប្រធានក្រុមការងារចុះជួយសង្កាត់ស្ពានមានជ័យ លោកស្រី កែវ សាវឿន អភិបាលរងខេត្ដ បានអញ្ជើញជាគណៈអធិបតី ក្នុងវេទិកាសាធារណៈថ្នាក់ជាតិ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧ ដើម្បីពង្រឹងយន្តការដោះស្រាយបញ្ហាប្រឈម និងឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក ហៀក សុផាន អនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងសែនមនោរម្យ និងជាអភិបាលក្រុងសែនមនោរម្យ ព្រមទាំងលោក លោកស្រី ជាប្រធាន-អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ចៅសង្កាត់ មេភូមិ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដែលបានប្រព្រឹត្តទៅនៅសាលាសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។








