
គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ចុះឆែកឆេរ ៥៨ទីតាំង រកឃើញបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ២ករណី និងឃាត់ខ្លួនជនបរទេស ៥៥នាក់
គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ម្សិលម៉ិញនេះបានចុះបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (ONLINE SCAMS ) បានចំនួន២ករណីដោយទី១ ពាក់ព័ន្ធបទល្មើស ក្រោមរូបភាពបង្ហោះផ្សព្វផ្សាយស្វែងរកការងារនិងទី២ ជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ដោយឃាត់ខ្លួនជនសង្ស័យបានជាង៥០នាក់និងវត្ថុតាងជាកុំព្យូទ័រយួរដៃនិងទូរស័ព្ទ រាប់រយគ្រឿង។











