
ក្រសួងព័ត៌មាន បញ្ជាឱ្យចាត់វិធានការក្តៅលើ «ក្រុមគ្រូតឿ» និងអ្នកលក់អនឡាញសិចស៊ី ដើម្បីពង្រឹងសីលធម៌សង្គម
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ឱ្យចាត់វិធានការជាបន្ទាន់លើក្រុមផលិតមាតិកាវីដេអូដែលគេស្គាល់ថា «ក្រុមគ្រូតឿ» ព្រមទាំងអ្នកលក់ផលិតផលតាមប្រព័ន្ធអនឡាញដែលបង្កើតមាតិកាមិនសមរម្យ ដើម្បីពង្រឹងការគោរពសីលធម៌សង្គម និងការទទួលខុសត្រូវលើបណ្តាញឌីជីថល











