
ឯកឧត្តមអភិបាលខេត្តពោធិ៍សាត់ ចូលរួមពិធីផ្សព្វផ្សាយ ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន
រសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នៅវិទ្យាល័យពោធិ៍សាត់ មន្ទីរអប់រំ និងរដ្ឋបាលខេត្ត បានរៀបចំពិធីផ្សព្វផ្សាយ ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន ក្រោមអធិបតីភាពឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងមានអ្នកចូលរួមជាង ៥០០នាក់។ ពិធីនេះរៀបចំឡើងដើម្បីឆ្លើយតបនឹងការកែទម្រង់ស៊ីជម្រៅលើវិស័យអប់រំ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័នពាក់ព័ន្ធ ។











