
មន្ត្រីជំនាញសុខាភិបាលខេត្តបាត់ដំបង ចុះអប់រំសុខភាព ដើម្បីបង្កើនចំណេះដឹង បង្ការជំងឺ និងលើកកម្ពស់សុខុមាលភាពជូនប្រជាពលរដ្ឋ
បាត់ដំបង ៖ មន្ត្រីជំនាញរបស់មូលដ្ឋានសុខាភិបាលសាធារណៈនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង មានស្រុកប្រតិបត្តិបាត់ដំបង ថ្មគោល សង្កែ ឯកភ្នំ និងមោងឫស្សី បានបន្តសកម្មភាពចុះអប់រំសុខភាព ជូនស្ត្រីមានផ្ទៃពោះ មាតា អាណាព្យាបាល និងប្រជាពលរដ្ឋ ដែលមកទទួលសេវា នៅតាមគោលដៅពាក់ព័ន្ធ ។











