
សារលិខិតជូនពរ គោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា
ថ្នាក់ដឹកនាំ និងសមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជាទូទាំងខេត្តប៉ៃលិន សូមសម្តែង នូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមគោរពអបអរសាទរ ក្នុងឱកាស នៃពិធីចម្រើនជន្មាយុប្រកបដោយជ័យមង្គល របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ ៧៤ ឈានចូល ៧៥ឆ្នាំ នៅថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦។











