
ព័ត៌មាន ទទក ប៉ៃលិន (VIdeo) : លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យការផ្តល់សេវានៅច្រកចេញចូលតែមួយ នៅរដ្ឋបាលក្រុង/ស្រុក
ព័ត៌មាន ទទក ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈ អភិបាលខេត្តប៉ៃលិន បានអញ្ជើញចុះពិនិត្យមើលការផ្តល់សេវាសាធារណៈ របស់ការិយាល័យច្រកចេញចូលតែមួយ នៅអធិការដ្ឋាន និងប៉ុស្តិ៍នគរបាល ក្នុងក្រុងប៉ៃលិន និងស្រុកស្រុកសាលាក្រៅ។ សកម្មភាពនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹងការគ្រប់គ្រងការផ្តល់សេវាសាធារណៈ ស្របតាមលិខិតបទដ្ឋានគតិយុត្ត ព្រមទាំងពិនិត្យ និងណែនាំពង្រឹងបន្ថែម នូវចំណុចខ្វះខាត ដើម្បីឆ្លើយតបឱ្យទាន់ពេលវេលា ទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។











