
ស្ថានភាពធាតុអាកាស នៅព្រះរាជាណាចក្រកម្ពុជា សំរាប់ថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០២៦
ស្ថានភាពធាតុអាកាស នៅព្រះរាជាណាចក្រកម្ពុជា សំរាប់ថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០២៦

ស្ថានភាពធាតុអាកាស នៅព្រះរាជាណាចក្រកម្ពុជា សំរាប់ថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០២៦













បាត់ដំបង៖នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានដឹកនាំតំណាងក្រុមហ៊ុនអន្តរជាតិ១៥ក្រុមហ៊ុនចុះពិនិត្យទីតាំងផ្លូវក្នុងក្រុងបាត់ដំបងចំនួន២១ខ្សែដើម្បីត្រៀមដេញថ្លៃក្នុងពេលឆាប់ៗខាងមុខនេះ។


បង្កាទប់ស្កាត់ជំងឺគ្រុនឈាមក្នុងរដូវវស្សា


បាត់ដំបង ៖ ក្រុមការងារការិយាល័យស្រុកប្រតិបត្តិសង្កែ ដឹកនាំដោយលោក អនុបណ្ឌិត សូ សារិទ្ធ អនុប្រធានស្រុកប្រតិបត្តិសង្កែ សហការជាមួយមន្ត្រីមណ្ឌលសុខភាព អាជ្ញាធរមូលដ្ឋាន និងក្រុមទ្រទ្រង់សុខភាពភូមិ បានចុះធ្វើយុទ្ធនាការអប់រំសុខភាព ស្តីពីការការពារជំងឺគ្រុនឈាម និងគ្រុនចាញ់ ។


នារសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក Kiichi IKEHARA លេខាទី១ ស្ថានទូតជប៉ុនប្រចាំកម្ពុជា ពាក់ព័ន្ធនឹងគម្រោង «ការគ្រប់គ្រងសំណល់តាមគោលការណ៍សេដ្ឋកិច្ចវិលជុំ ក្នុងខេត្តបាត់ដំបង»។ ក្នុងជំនួបនេះ ភាគីជប៉ុនបានលើកឡើងថា រដ្ឋាភិបាលជប៉ុនមានបំណងផ្តល់ឧបករណ៍កែច្នៃកាកសំណល់ដល់ខេត្តបាត់ដំបង ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងសំណល់ កាត់បន្ថយបរិមាណសំរាមត្រូវបោះចោល និងពង្រីកអាយុកាលនៃទីលានចាក់សំរាម ស្របតាមគោលការណ៍សេដ្ឋកិច្ចវិលជុំ។ ឧបករណ៍នេះគ្រោងប្រគល់ឱ្យប្រតិបត្តិករដែលមានសមត្ថភាពគ្រប់គ្រង និងអនុវត្តតាមស្តង់ដារបច្ចេកទេសជប៉ុន ដោយមានកិច្ចសហការជាមួយក្រសួងបរិស្ថាន និងភាគីពាក់ព័ន្ធ។
